ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង រៀបចំក្រុងពាលីសាងសង់សួនច្បារ និងរូបសំណាកព្រះគោព្រះកែវ តាមផ្លូវជាតិលេខ៥ នៅចំណុចព្រំប្រទល់ជាមួយស្រុកឧត្ដុង្គ
September 11, 2020 អ្នកទស្សនា :

      ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីក្រុងពាលីសាងសង់សួនច្បារ និងរូបសំណាកព្រះគោព្រះកែវ តាមផ្លូវជាតិលេខ៥ នៅចំណុចព្រំប្រទល់ជាមួយស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ (ផ្លូវវាងក្រុងឧត្ដុង្គ) ស្ថិតក្នុងភូមិត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

      ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការនិមន្តចូលរួមពីព្រះសង្ឃ និងចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងក្រុមហ៊ុន និងវិស្វករជប៉ុន ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋាន។

      សូមជម្រាបជូនផងដែរថាៈ រូបសំណាកព្រះគោព្រះកែវ ដែលគ្រោងសាងសង់ មានកម្ពស់ ៩,២ម៉ែត្រ (រួមទាំងជើងទម្រ)​ និងមានទទឹង ១២ម៉ែត្រ រំលេចដោយក្បូរក្បាច់រចនាតាមក្បួនខ្នាតស្ថាបត្យកម្មត្រឹមត្រូវ សាងសង់ដើម្បីរំលឹកពីប្រវត្តិសាស្ត្រក្រុងលង្វែក និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវជាតិលេខ៥ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងជួសជុល ស្ដារឡើងវិញ ក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ