អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តលើកទី២ ពិនិត្យលើគម្រោងស្នើសុំវិនិយោគនៅស្រុកកំពង់ត្រាច
September 11, 2020 អ្នកទស្សនា :
រសៀល.ថ្ងៃសុក្រ ទី ១១ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តលើកទី២ ពិនិត្យលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅស្រុកកំពង់ត្រាច ដោយមានសមាសភាពចូលរួម៖ លោកជំទាវអភិបាលរងខេត្ត អគ្គនាយកក្រុមហ៊ុន នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ អភិបាលស្រុកកំពង់ត្រាច និងមន្ត្រីជំនាញសរុបចំនួន ៣៥ នាក់។ គម្រោងស្នើសុំវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល ២៤,៨ លានដុល្លាអាមេរិច របស់ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ ៤២ ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៌ថា រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារចម្រុះរបស់ខេត្ត ដែលមានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានចុះសិក្សាទីតាំងជាក់ស្តែង សិក្សាផលប៉ះពាល់ វាយតម្លៃលក្ខណៈភូមិសាស្ត្រ ដោយឲ្យក្រុមហ៊ុនសហការជាមួយអង្គភាពជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ ដើម្បីស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចលើគម្រោងវិនិយោគនេះ៕ ប្រភព៖ រដ្ឋបាលខេត្តកំពត
ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ