រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់នៅ​តាម​មណ្ឌល​ចត្តាឡឺស័ក
September 09, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០លោក ទូ សាវុធ អភិបាលស្ដីទីខេត្តកោះកុង បាន​អញ្ជើញ ជាអធិបតី ដឹកនាំ​កិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់​នៅតាម​មណ្ឌល​ចត្តាឡឺស័ក ក្នុងខេត្តកោះកុង។ លោកអភិបាលស្ដីទី បានលើកឡើងថា យោងតាមលិខិតរបស់ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ​ចំពោះ​អភិបាលខេត្ត ក្រុមគ្រូពេទ្យ ក្រុមការងារឆ្លើយតបបន្ទាន់ និងមន្ត្រី បុគ្គលិក​ស្ថាប័នពាក់ព័ន្ធ បានខិតខំយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យសុខភាព ការយកសំណាកសម្រាប់វិភាគរកមេរោគកូវីដ-១៩កន្លងមក។ ការអនុវត្តវិធានការចត្តាឡឺស័ក១៤ថ្ងៃ សម្រាប់បងប្អូនប្រជាពលរដ្ឋ រួមទាំងជនបរទេសទាំងអស់ដែលតម្រូវឱ្យធ្វើចត្តាឡឺស័ក មិនបានចូល​មកប្រទេសកម្ពុជា។ ជាមួយគ្នាដែរ ក្រុមការងារអន្តរវិស័យ​ដែលមាន​ផ្នែកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចផងនោះ សូមបន្ត​ចាប់តាំង​ឱ្យមានកម្លាំងសមត្ថកិច្ច ដើម្បីយាមប្រចាំការជាប្រចាំ និងឃ្លាំមើលសកម្មភាព​ពីខាងក្រៅមណ្ឌលចត្តាឡឺស័ក ជួយការពារសន្តិសុខ ស្ដាប់ធ្នាប់​នៅតាមមណ្ឌលទាំងអស់ឲ្យបានហ្មត់ចត់បំផុត។ លោកបានផ្តល់​ការណែនាំដល់រដ្ឋបាលក្រុង ស្រុក ថា:១/នៅតាមបណ្ដាក្រុង ស្រុក ត្រូវរកទីកន្លែងរៀបចំមណ្ឌលចត្តាឡឺស័កកម្រិត១ និងអ្នកពាក់ព័ន្ធដើម្បី​គ្រប់គ្រងមណ្ឌល ២/ការគ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសនានា ចូលមកខេត្តកោះកុង នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងច្រករបៀងនានា ឱ្យមកធ្វើចត្តាឡឺស័កនៅតាមមណ្ឌលចត្តាឡឺស័ក និងដាក់ដាច់ដោយឡែក​នៅលំនៅដ្ឋាន ៣/រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើរបាយការណ៍​ឱ្យបានទៀងទាត់ផ្ញើមករដ្ឋបាលខេត្ត ជាប្រចាំថ្ងៃ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ