រដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
September 08, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មានការចូលរួមពីលោក លោកស្រីជាមេឃុំ ចៅសង្កាត់ ជំទប់ទី១ និងទី២ និងក្រុមប្រឹក្សាឃុំ-សង្កាត់។

      លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលមានគោលបំណងឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់បំពេញការងារស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការបំពេញការងារតាមអាណត្តិរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ប្រកបដោយប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងសេច ក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គតំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់របស់ខ្លួន ហើយបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់ និងជាភ្នាក់ងារតំណាងរដ្ឋ។

      លោក គង់ វិតាណ: បានបន្តថា ចាប់ពីឆ្នាំ២០០២មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការដំណើរការរយៈពេល១៨ឆ្នាំរួចមកហើយ។ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវអភិវឌ្ឍសមត្ថភាពខ្លួនជាបន្តបន្ទាប់ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ របស់សម្ដេចតេជោ គឺ "ឆ្លុះកញ្ចក់ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់"។ វគ្គបណ្ដុះបណ្ដាលនេះជាធាតុចូលបន្ថែមទៀតក្នុងការបំពេញតួនាទី និងមុខងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ទទួលបានជោគជ័យថ្មីៗថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ