ឯកឧត្តម ងី ច័ន្រ្ទផល និងឯកឧត្តម ស្វាយ សំអ៊ាង បន្តជួបសំណេះសំណាល និងដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅឃុំសែនមនោរម្យ
September 10, 2020 អ្នកទស្សនា :

      មណ្ឌលគិរី៖ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បន្តចុះធ្វើវេទិកាសាធាណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋនៅឃុំសែនមនោរម្យ ក្រោមអធិបតី ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តមណ្ឌលគិរី ឯកឧត្តម ជា ជុន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំង លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ វេទិកានេះបានធ្វើឡើងនៅសាលាឃុំសែនមនោរម្យ ស្រុកអូររាំង។ គោលបំណង ដើម្បីដឹងពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការពិភាក្សា រកដំណោះស្រាយជូន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ការធ្វើវេទិកានេះ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ដែលឱ្យពួកគាត់មានចម្ងល់ ឫយោបល់ លើកឡើងពីបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានដែលជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ សេវាតម្រូវការ និងសេវាសំណូមពរ ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋរស់នៅមានលក្ខណៈសមរម្យ។

      ឯកឧត្តមមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងចូលរួមអនុវត្តនៅភូមិឃុំមានសុវត្ថិភាព ជាពិសេស ចូលរួមអនុវត្តនូវវិធានការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ