ពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត
September 10, 2020 អ្នកទស្សនា :

     នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងកំពត លោកចៅសង្កាត់ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តយ៉ាងច្រើនកុះករ។ លុះព្រឹកឡើងថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក មានកម្មវិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ១២អង្គ ជាកិច្ចបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី ៩ នៅវត្តវាលពួច៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ