រដ្ឋបាលខេត្តកំពត​ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
September 10, 2020 អ្នកទស្សនា :

      រសៀល ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០​ រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៣​ ក្រោមអធិបតីភាព ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះរួមមាន ឯកឧត្តម​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ លោក​ លោកស្រី នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករងទីចាត់ការ ប្រធាន​ អនុប្រធានអង្គភាពចំណុះសាលាខេត្ត​ នៅសាលាខេត្តកំពត។ លោក​ លោកស្រី ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្តអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈវីដេអូអនឡាញ(Zoom Cloud Meetng) ។

      ជាកិច្ចចាប់ផ្តើម ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា អនុវត្តតាមប្រតិទិនការងាររបស់ក្រុមប្រឹក្សាខេត្ត ថ្ងៃនេះរដ្ឋបាលខេត្ត​ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៣​ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារះ៖

១-កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត។

២-របាយការណ៍ប្រចាំខែ សីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។

៣-សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពត។

៤-ការធ្វើបច្ចុប្បន្នភាពលទ្ធផលសម្រេចបានក្នុងការឆ្លើយតប និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោយល់ របស់ក្រុមប្រឹក្សាខេត្តកំពត ឆ្នាំ២០១៩៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ