រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ
September 10, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញ-ចូលតែមួយរបស់ខេត្ត ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអភិបាលរង លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាន៍ថា ការផ្សព្វផ្សាយកម្មវិធីព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញ-ចូលតែមួយរបស់ខេត្ត វាមានអត្ថប្រយោជន៍ជាច្រើន ដូចជា

-កត់ត្រាទិន្នន័យចំនួនសេវា និងចំណូលប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំបាន១០០%

-តាមដានចរន្តការពាក្យស្នើសុំរបស់អង្គភាពច្រកចេញចូលតែមួយ

-ងាយស្រួលដល់ថ្នាក់ដឹកនាំក្នុងការទាញយករបាយការណ៍បានយ៉ាងឆាប់រហ័ស

-អនុញ្ញាតដល់ប្រជាពលរដ្ឋក្នុងការពិនិត្យមើលរយៈពេលនៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួនតាមដំណាក់កាលនីមួយៗ តាមរយៈប្រព័ន្ធទូរស័ព្ទដៃផងដែរ ។

      ឯកឧត្តម បានបញ្ជាក់ថាៈ វិស័យព័ត៌​មាន​វិទ្យា បាន​ដើរ​តួ​សំ​ខាន់​ណាស់​មិន​ថា​ប្រទេស​កំ​ពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិ​វឌ្ឍន៍​ទេ។ ​ផ្នែក​ព័ត៌ មាន​វិទ្យា​​មាន​សារៈ​សំខាន់ខ្ពស់សម្រាប់​កិច្ច​ការ​ទូទៅទាំងការងារជាឯកជនក៏ដូចការងាររដ្ឋបាល​។ដូចជាការដកប្រាក់ការទូទាត់សាច់ប្រាក់នៃតម្លៃសេវាកម្មផ្សេងៗនិងការគ្រប់គ្រងសេវាកម្មនានាក៏ដូចការផ្តល់ព័ត៌មានបានលឿនគឺតាមរយះកម្មវិធីព័ត៌មានវិទ្យានេះ។ ឯកឧត្តម​ ក៏បានជំរុញ​ឱ្យមន្ត្រីជំនាញនៅតាមអង្គភាពទាំងអស់ត្រូវយកចិតទុកដាក់សិក្សាបន្ថែមលើវិស័យផ្នែក​ព័ត៌មានវិទ្យា​ដែលជាកម្មធីវីគ្រប់គ្រងទិន្នន័យតាមបែបអនឡាញនិងជម្រុញដល់ការិយាល័យច្រកចេញចូលតែមួយរបស់ខេត្តត្រូវធ្វើការផ្សព្វផ្សាយឲ្យបាននទូលំទូលាយនៅតាមបណ្តាអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋឲ្យចេះប្រើប្រាស់កម្មវិធីនេះក្នុងការឆែកមើលចរន្តឯកសារដោយខ្លួនឯង។

      គួរបញ្ចាក់ថា៖ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ “កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត” ក៏ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាស និងផ្ដល់ពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិចល្អបំផុតប្រចាំឆ្នាំ ២០២០ “The Best E-Government service of the year 2020” ដល់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលខេត្តកំពង់ចាមគឺជាខេត្តគោលដៅក្នុងការអនុវត្តសាកល្បងដំបូងគេ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ