ថ្នាក់ដឹកនាំខេត្តបាត់ដំបង បើកសន្និសីទថ្នាក់តំបន់ ស្តីពីការអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅសណ្ឋាគារខេមរាបាត់ដំបង
September 10, 2020 អ្នកទស្សនា :

      នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់តំបន់ ស្តីពីការអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅសណ្ឋាគារខេមរាបាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីរួមមាន ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯឧត្តម តំណាងរាស្ត្រខេត្តគោលដៅ លោកអភិបាលរងខេត្ត អស់លោក លោកស្រី មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងបងប្អូនសហគមន៍ជាច្រើនផងដែរ។

      លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងថា បញ្ហាទំនាស់ដីធ្លីនៅតែបន្តកើតមាន ដោយសារព្រំប្រទល់មិនច្បាស់លាស់ ហើយការផ្ទេរកម្មសិទ្ធិដីធ្លី នៅតាមមូលដ្ឋានមួយចំនួន មិនទាន់បានអនុវត្តតាមនីតិវិធី និងគោលការច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ដូច្នេះហើយទើបបង្កឱ្យមានករណីទំនាស់ដីធ្លីកើតឡើងផងដែរ។

      លោក សឿម ប៊ុនរិទ្ធិ បន្តទៀតថា ការដោះបញ្ហាករណីទំនាស់ដីធ្លីទាមទារនូវពេលវេលា ធនធាន ដោយត្រូវចុះទៅទីតាំងដីវិវាទ ដើម្បីធ្វើការប្រមូលព័ត៌មាន និងការកាន់កាប់ដីរបស់គូរវិវាទមានស្ថានភាពមិនច្បាស់លាស់ ហើយភាគីទាំងពីរចង់ឈ្នះរៀងៗខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ