ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធី​ចែកអំណោយជូនចាស់ជរាគ្មានទីពឹង នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
September 10, 2020 អ្នកទស្សនា :

      មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ រួមជាមួយលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកអភិបាល និងមន្ត្រីសាលា​ស្រុកកែវសីមាជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់​​ជនក្រីក្រ ចាស់ជរាគ្មានទីពឹង និងកុមារពិការភាព ចំនួន១០០គ្រួសារ ដែលអំណោយទាំងនោះ មាន អង្ករ ទឹកត្រី មី ត្រីខ។ កម្មវិធីចែកអំណោយនេះ បានធ្វើឡើងនៅសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

      ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ម៉ែន ង៉ុយប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរបានចូលរួមកាន់បិណ្ឌវេន​​ទី៨ នៅវត្តកែវសីមា និងបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ