រដ្ឋបាលខេត្តសៀមរាប បន្តកាន់បិណ្ឌវេនទី៨ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប
September 10, 2020 អ្នកទស្សនា :

      ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដែលជាឱកាសនៃការប្រារព្ធពិធីបុណ្យ​ភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា ក្នុងកម្មវិធីដែលបានគ្រោងទុក រដ្ឋបាលខេត្តសៀមរាប ត្រូវបានទទួលកាន់វេនទី៨ នៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយមានការ​អញ្ជើញពីឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ដម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចូល​រួមដោយទឹកចិត្តជ្រះថ្លានៅក្នុងពិធីកាន់បិណ្ឌនេះ និងបាននាំយកទ័យ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យប្រគេនចំពោះព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងឱកាស​កាន់ព្រះវស្សានេះ ព្រមទាំងយាយជី-តាជី ឧបាសក ឧបាសិកាក្នុងវត្ថផងដែរ។

      បុណ្យភ្ជំបិណ្ឌ គឺជាបុណ្យដែលត្រូវបានប្រារព្ធឡើងតាមរដូវកាលកំណត់ ជាបុណ្យដែលអនុលោមតាមពុទ្ធប្បញ្ញត្តិផង និងពុទ្ធានុញ្ញាតិផង កប់ជ្រៅក្នុងជំនឿនៃពុទ្ធបរិស័ទ ព្រមទាំងបានក្លាយជាប្រពៃណីទំនៀម​ទំលាប់របស់ប្រជាពលរដ្ឋខ្មែរ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក។ នាឱកាសនោះ ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត បានលើក​ឡើងថា​ពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកជនខ្មែរ ត្រូវបានប្រារព្ធបដិបត្តិធ្វើ​ឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងត្រូវប្រារព្ធថ្ងៃ​បុណ្យភ្ជំបិណ្ឌធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ ហើយរដ្ឋបាលខេត្តបាន​កំណត់កម្មវិធីរបស់ខ្លួន ចូលរួមជាមួយប្រជាពុទ្ធបរិស័ទតាមទីអារាមនានា គ្រប់បណ្តាថ្ងៃសំខាន់ៗទាំងអស់នោះ ដោយការជួបជុំគ្នានាំយកនូវចង្ហាន់ ទ័យ្យវត្ថុ និងបច្ច័យផងដែរ ទៅវេរប្រគេនចំពោះព្រះសង្ឃតាមសទ្ធជ្រះថ្លារៀងៗ​ខ្លួន រួមមានពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនដល់​ដួង​​វិញ្ញាណ​​ក្ខ័ន្តអ្នក​មានគុណ មានមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។

      ឯកឧត្តមបានបញ្ជាក់ថា អ្វីៗទាំងអស់ដែលប្រទេសជាតិកំពុងទទួល​បានពីការ​អភិវឌ្ឍប្រជាពលរដ្ឋកំពុងទទួលបាននូវការរីកចម្រើន និងសេចក្តីសុខក្សេម​ក្សាន្តគ្រប់ប្រការ គឺកើតចេញពីកត្តាសន្តិភាពដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកដោយការដាក់អាយុជីវិតជាដើមទុន ក្នុងនោះដែរក៏បានធ្វើ​ឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ដើរទន្ទឹមគ្នាជាមួយវិស័យអាណាចក្រ។ ជាការរំលឹកនោះដែរថា សុខភាពក៏ជាកត្តាយ៉ាងសំខាន់ផងដែរ ក្នុងការជម្រុញឲ្យមាននិរន្តរភាពលើការងារអភិវឌ្ឍន៍។ កម្ពុជាពិតជាមាន​មោទនភាពខ្លាំងណាស់ ដែលមានប្រមុខដឹកនាំដ៏ឈ្លាស​វៃក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិ ឲ្យបានស្ថិតក្នុងស្ថានភាពមួយដែល​អាចទប់ទល់បានជាមួយវិបត្តិកូវីត១៩ ខណៈពេលដែលពិភពលោកកំពុង​ទទួលនូវការកៀបសង្កត់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺកូវីត១៩ ។ថ្វីបើប្រទេស​កម្ពុជាស្ថិតក្នុងស្ថានភាពធូរស្រាលនៃបញ្ហាកូវិត១៩យ៉ាងណាក៏ដោយ ដែល​ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតិប្រជាពុទ្ធសបរិស័ទ ប្រើ​ប្រាស់ឱកាសនេះបានប្រារព្ធបុណ្យភ្ជុំបិណ្ឌ ក៏ប៉ុន្តែជាស្មារតីនិងការយល់​ដឹង​របស់ប្រជាពលរដ្ឋ គឺមិនអាចឃ្លាតឆ្ងាយបាននោះទេ ពីការអនុវត្តក្រោមការ​ណែ​នាំរបស់ក្រសួងសុខាភិបាល លាងដៃ ពាក់ម៉ាស និង រក្សាគម្លាតសុវត្ថិភាព ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ