រដ្ឋបាលខេត្តព្រះសីហនុ ទទួលទឹកអាល់កុលចំនួន ៥០កានពីវិស័យឯកជន
September 10, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ពីវិស័យឯកជន នូវទឹកអាល់កុលចំនួន ៥០កាន ស្មើនឹង ១,៥០០ លីត្រ ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការការពារ ទប់ស្កាត់និងជំងឺកូវីឌនៅខេត្តព្រះសីហនុ ។

      ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍និងថ្លែងអំណរគុណម្ចាស់ជំនួយដែល បានចូលរួមជាមួយរដ្ឋបាលខេត្ត ឧបត្ថម្ភនូវទឹកអាល់កុលចំនួន ៥០កាន ដើម្បីយកទៅប្រើប្រាស់បំរើឱ្យកាងារបង្ការ ទប់ស្កាត់នឹងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ ។ ឯកឧត្តមបន្តថា ទឹកអាល់កុលទាំងអស់នេះនឹងនាំយកទៅធ្វើការចែកជូនសាលារៀននានា ក្នុងខេត្តព្រះសីហនុដើម្បីប្រើប្រាស់ក្នុងការបង្ការ ការពារទប់ស្កាត់ជំងឺ Covid-១៩ នៅតាមសាលារៀននានាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការសាលារៀនជំហានទី២ ឡើងវិញ ។

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ