លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ និងជាប្រធានយុវជនសហភាពសហម្ព័ន្ធយុវជនកម្ពុជាជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការនី ទទួលបានចំណាត់ថ្នាក់លេខ ១ មធ្យមសិក្សាឆ្នាំ២០១៧-២០១៨
March 15, 2018 អ្នកទស្សនា :

នៅរសៀលម្សិលម៉ិញថ្ងៃទី១៥ មីនា ឆ្នាំ២០១៨ មានពិធីជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការនី ទទួលបានចំណាត់ថ្នាក់លេខ១ មធ្យមសិក្សាឆ្នាំ២០១៧-២០១៨ និងផ្តល់រង្វាន់លើកទឹកចិត្តដើម្បីបន្តការហ្វឹកហាត់ទៅប្រកួតទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលរងខេត្ត និងជាប្រធានយុវជនសហភាពសហម្ព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ។ របាយការណ៏របស់លោក ធាម ហេង អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថាការប្រកួតមានរយៈពេល១១ថ្ងៃ រហើយកីឡាករ កីឡាការនី ចូលរួមប្រកួតចំនួន ៥៧៦នាក់ ស្រី ២៨៨នាក់ មានប្រតិភូនិងគ្រូបង្វិកក្រុងស្រុកទាំង៦ ចំនួន៦០នាក់ និងគណៈកម្មការបច្ចេកទេស ចំនួន៣០នាក់ ។ ហើយលទ្ធផលការប្រកួតរង្វាន់ចំណាត់ថ្នាក់ ក្រុមអត្តពលកម្ម លេខ១បានទៅលើស្រុកចិត្របុរី លេខ២បានទៅស្រុកសំបូរ និងលេខ៣បានទៅស្រុកស្នូល ក្រុមបាលទាត់យុវនារី លេខ១ក្រុងក្រចេះ លេខ២ស្រុកចិត្របុរី លេខ៣ស្រុកឆ្លូង បាលទាត់ក្រុម យុវជន លេខ១ក្រុងក្រចេះ លេខ២ស្រុកសំបូរ លេខ៣ស្រុកស្នូល បាល់ទះយុវនារី លេខ១ក្រុងក្រចេះ លេខ២ស្រុកឆ្លូង លេខ៣ស្រុកចិត្របុរី ថ្នាក់បាល់ទះយុវជន លេខ១ក្រុងក្រចេះ លេខ២ស្រុកសំបូរ លេខ៣ស្រុកចិត្របុរី បាល់បោះយុវនារី លេខ១ក្រុងក្រចេះ លេខ២ស្រុកចិត្របុរី លេខ៣ស្រុកព្រែកប្រសព្វ និងរង្វាន់ចំណាត់ថ្នាក់បាល់បោះយុវជន លេខ១ក្រុងក្រចេះ លេខ២ស្រុកព្រែកប្រសព្វ លេខ៣ស្រុកចិត្របុរី ។ មានប្រសាសន៍បន្ថែម ឯកឧត្តម វ៉ា ថន អភិបាលរងខេត្ត និងជាប្រធានយុវជនសហភាពសហម្ព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ បានដាក់ចេញកម្ពុជាត្រូវលើកស្ទួយវិស័យវិទ្យាសាស្ត្រសេដ្ឋកិច្ច ឲ្យចូលរួមអភិវឌ្ឍន៍ទាំងក្នុងតំបន់និងពិភពលោកដោយស្មើភាពនិងស្មើសិទ្ធ ដែលនេះជាចក្ខុវិស័យនិងគោលដៅអនុវត្ត ។ ដូច្នេះក្មួយៗយុវជនត្រូវចូលរួមកិច្ចការនោះ ឯ.ឧ បន្តថា៖ វិស័យកសិកម្ម រាជរដ្ឋាភិបាលលែងចាត់ទុកជាវិស័យអទិភាពធំហើយ ថ្វីត្បិតតែប្រទេសកម្ពុជាយើងជាប្រទេសកសិកម្មមែន តែការបង្កើន និង ការផ្គត់ផ្គង់មិនសូវមានបរិមាណ និងបច្ចេកទេសគ្រប់គ្រាន់ ។ ក្នុងនោះដែរ ឯ.ឧ បានជម្រុញឲ្យយកឧស្សាហកម្មនិងសេវាកម្ម ជាគោល ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពសង្គមគ្រួសារនៅថ្ងៃអនាគត ។ ហើយយុវជនសព្វថ្ងៃបានចូលរួមចំណែកគ្រប់សកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល នេះបញ្ជាក់ថាពួកគេគឺជាទំពាំងស្នងឫស្សីក្នុងការដឹកនាំប្រទេស និងជាអ្នកថែរក្សាការពារនូវវប្បធម៌ និងអរិយធម៌របស់ប្រទេសជាតិ និងងស័ក្ដិសមជាយុវជនកម្ពុជាដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់ ។ ហើយត្រូវចាំថា កីឡាពុំមែនតែលេងដើម្បីតែសុខភាពទេ គឺកីឡានាំមកនូវទំនាក់ទំនង សាមគ្គីភាព បទពិសោធន៍ ជំនាញ និងចំណេះដឹង ជាពិសេសការទូតរវាងប្រទេសមួយទៅប្រទេសមួយ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ