ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បន្តកាន់វេនបិណ្ឌវេនទី៧ នៅវត្តកោះថ្កូវ ស្ថិតនៅ ភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី
September 10, 2020 អ្នកទស្សនា :

      កាលពីព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភា និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល​កំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការ​ចូលរួមពីមន្ទីរ អង្គភាពចំនួន០៥ និងទីចាត់អន្តរវិស័សាលាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទ្ធ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តកោះថ្កូវ ស្ថិតនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី។

      ឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់ប្រជា​ពលរដ្ឋទាំង​អស់​​​ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា​តាមការ​កំណត់របស់ គ.ជ.ប និងចូលរួមប្រុងប្រយ័ត្ន និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

      នៅក្នុងកម្មវិធីនេះផងដែរ លោកជំទាវ ឯកឧត្ដម ក្រុមការងារ បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួន និងបច្ច័យប្រគេនព្រះសង្ឃ ព្រមទាំងជូនប្រាក់ដល់​តាជី យាយជី និងគណៈកម្មការវត្ត កម្លាំងការពារ ក្មួយៗកុមារា កុមារី និងចូលរួមបច្ច័យក្នុងការកសាងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ