លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ
September 09, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ។

      លោកជំទាវអភិបាលខេត្ត សំណូមពរឲ្យអាជ្ញាធរ មន្ទីរ អង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ សូមពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ដើម្បីទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍រួម ក្នុងការចូលរួមដោះស្រាយជីវភាពរស់នៅ របស់ពួកគាត់ នៅក្នុងមូលដ្ឋានផ្ទាល់។ ទន្ទឹមនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយ ឱ្យអ៊ំពូមីង បងប្អូនទាំងអស់ ចូលរួមក្នុងការពារទប់ស្កាត់ការឆ្លងវីរ៉ុសកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សូមប្រុងប្រយ័ត្នខ្ពស់ និងចៀសឱ្យផុតពីការចម្លងវីរ៉ុសកូវីដ-១៩ មកបុគ្គល មកក្រុមគ្រួសារ ជាពិសេស ចៀសផុតពីការចម្លងចូលក្នុងសហគមន៍ របស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ