ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យទីតាំងលាបថ្នាំបេតុងចិញ្ចើមផ្លូវ និងការអ៊ុតគំនូសផ្លូវចំនួន ៤ ខ្សែ និងធ្វើការរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង
September 09, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំងលាបថ្នាំបេតុងចិញ្ចើមផ្លូវ និងការអ៊ុតគំនូសផ្លូវចំនួន ៤ ខ្សែ និងធ្វើការរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីពាក់ព័ន្ធសំខាន់មួយចំនួនទៀត។

      ឯកឧត្តម ងួន រតនៈ បានណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការកែលម្អលាបថ្នាំឡើងវិញលើបេតុងចិញ្ចើមផ្លូវ (Curb) ពណ៌ខ្មៅ លឿង និងអ៊ុតគំនូសចរាចរណ៍ ពណ៍ស លឿង ចំនួន ៤ ខ្សែ និងរៀបចំការដាក់ផ្លាកសញ្ញាចរាចរណ៍ហាមបត់ឆ្វេង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ។

      សូមជម្រាបជូនដែរថា ការអភិវឌ្ឍន៍ និងការកែលម្អសោភណភាពរបស់សាកលវិទ្យាល័យបាត់ដំបង ឱ្យស័ក្តិសមជាគ្រឹះស្ថានសិក្សាឈានមុខ ដែលប្រកបដោយបរិស្ថានល្អ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាពខ្ពស់ផងដែរ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនៈភាពនៃការសាងសង់បណ្ណាល័យសាកលវិទ្យាល័យបាត់ដំបងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ