រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្លង់សាងសង់សួនច្បារ និងរូបសំណាក នៅទីតាំងចំនួន៣ តាមផ្លូវជាតិលេខ៥
September 09, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្លង់សាងសង់សួនច្បារ និងរូបសំណាក នៅទីតាំងចំនួន៣ តាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព តំណាងក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ ទីប្រឹក្សាបច្ចេកទេសគម្រោង និងអាជ្ញាធរពាក់ព័ន្ធ។

      សួនច្បារ និងរូបសំណាកទាំង៣ទីតាំង ដែលគ្រោងសាងសង់ រួមមាន:

-ទីតាំងទី១ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សាង់សង់សួនច្បារ និងរូបសំណាងព្រះគោព្រះកែវ

-ទីតាំងទី២ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រង់ចំណុចផ្លូវបំបែកវៀងក្រុងកំពង់ឆ្នាំង សាង់សង់សួនច្បារ និងរូបសំណាកឆ្នាំង

-ទីតាំងទី៣ ក្នុងភូមិខ្វិល ឃុំពង្រ ស្រុករលាប្អៀរ ត្រង់ចំណុចចុងផ្លូវវៀងក្រុងកំពង់ឆ្នាំង សាងសង់សួនច្បារ និងរូបនារីស្មូនឆ្នាំង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ