គណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំគណៈប្រតិភូសំណេះសំណាលសួរសុខទុក្ខ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ និងវរសេនាតូចការពារព្រំដែនគោក ៨១៩
September 09, 2020 អ្នកទស្សនា :

​​​​      នៅព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន និងវរសេនាតូចការពារព្រំដែនគោក ៨១៩ ស្រុកកំរៀងខេត្តបាត់ដំបង ។

      ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទី អង្គភាពក្នុងខេត្ត និងអ្នកតំណាងក្រុមហ៊ុនសូគីម៉ិច ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នេះជាប្រពៃណី របស់រដ្ឋបាលខេត្ត ជាមួយសម្ព័ន្ធមេត្រីភាព ក្រុមហ៊ុនសូគីមិច ដែលតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ នៅមុនពេលរដូវភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលមកដល់ ក្នុងគោលដៅលើកទឹកចិត្ត ដល់កម្លាំងនគរបាល ការពារព្រំដែនគោកទាំងអស់ ដែលខិតខំបំពេញភារកិច្ច ចំពោះមុខ ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ដោយទទួលបានលទ្ធផល យ៉ាងល្អ ពោលគឺនៅតាមបណ្ដោយព្រំដែន របស់យើង និងប្រទេសជិតខាង មិនមានបញ្ហាអ្វីកើតឡើងឡើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រៅពីភារកិច្ច ការពារព្រំដែនគោក កម្លាំងនគរបាលរបស់យើង ក៏បានរួមចំណែក យ៉ាងសកម្មក្នុងការ អនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ពិសេសបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានភូមិឃុំ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៀតផង។ ជាងនេះទៀត កម្លាំងការពារព្រំដែន គោករបស់យើង ក៏បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងកិច្ចការពារ ការរីករាលដាល ជំងឺកូវិដ-១៩ បានយ៉ាងសកម្ម ពិសេសចូលរួមពិនិត្យ ដោះស្រាយចំពោះប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ទៅតាមគោលការណ៍ ណែនាំ របស់ក្រសួងសុខាភិបាលទៀតផង។ ឯកឧត្តម បានធ្វើការផ្ដាំផ្ញើណែនាំ ឲ្យបន្តសកម្មភាពនេះបន្តទៀត ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នានា ទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ-១៩ និងជាពិសេសទប់ស្កាត់ភាពអសន្ដិសុខមួយចំនួនដែលបង្កឡើងដោយក្រុមអគតិមួយក្ដាប់តូច ដែលកំពុងតែធ្វើការខុសច្បាប់ដូចជាការញុះញ៉ុង មូលបង្កាច់ផ្សេងៗ ធ្វើឲ្យមានការស្អប់គ្នាទៅវិញទៅមក ធ្វើឲ្យគ្មានស្ថេរភាពសន្ដិសុខនយោបាយដោយសារតែក្រុមខុសច្បាប់មួយក្ដាប់តូចនេះ ។

      បន្ទាប់ពីសួរសុខទុក្ខហើយ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម ងួន រតនៈ ព្រមទាំងគណៈប្រតិភូទាំងអស់ ក៏បានឆ្លៀតអញ្ជើញចូលបុណ្យវេនចំនួន៣វត្ត ដោយនៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដោយក្នុងនោះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានចូលបច្ច័យ និងទ័យទានជាគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ