រដ្ឋបាលខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ក្រុង ស្រុក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅខេត្តស្ទីងត្រែង
September 07, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តះបណ្តាលគ្រូបង្គោលថ្នាក់ក្រុង ស្រុក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅខេត្តស្ទីងត្រែង។

      វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមគ្រូបង្គោលថ្នាក់ជាតិ អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើននាក់ផងដែរ។

      ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដែលបានរៀបបំឡើងនេះ គឺអនុវត្តទៅស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានរៀបចំ និងអនុម័តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដែលក្នុងនោះ មានផែនការយុទ្ធសាស្ត្រគន្លឹះចំនួន៥ ជាអាទិ៍៖ ទី១-ព័ត៌មានសំដៅដល់ការលើកកម្ពស់តម្លាភាព និងភាពដែលងាយទទួលបាននូវព័ត៌មានអំពីស្តង់ដារថវិកា និងការបំពេញការងារ។ ទី២-ការត្រួតពិនិត្យតាមដាន គឺជាការសម្របសម្រួលឲ្យមានការត្រួតពិនិត្យ តាមដានរបស់ប្រជាពលរដ្ឋទៅលើសកម្មភាព និងការផ្តល់សេវាកម្មនៅក្នុងមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី៣-ការងារថវិកា គឺជាការលើកកម្ពស់នូវសមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋអំពីថវិកា។ ៤-សម្របសម្រួលការចូលរួម ដែលបានកំណត់អំពីការគាំទ្រដល់គ្រប់តួអង្គនានា និងការកសាងសមត្ថភាពតួអង្គទាំងនោ ដើម្បីសម្របសម្រួលការចូលរួមរបស់ប្រជាពលរដ្ឋនិងកិច្ចដំណើរការនានានៃគណនេយ្យភាពសង្គម និងទី៥-ការសិក្សារៀនសូត្រស្វែងយល់ គឺផ្តោតលើការប្រមូលមេរៀនបទពិសោធន៍ដែលបានមកពីការអន្តរាគមន៍នានានៅមូលដ្ឋាន ដើម្បីប្រែក្លាយបទពិសោធន៍ទាំងនេះដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងការបំពេញការងារអង្គការសង្គមស៊ីវិលនានាក្នុងមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ