ថ្នាក់ដឹកនាំខេត្តកោះកុង អនុញ្ញាតឱ្យប្រធានសមាគមន៍វៀតណាម ប្រចាំខេត្តកោះកុង ជួបសម្ដែងការគួរសម និងប្រគល់សម្ភារទប់ស្កាត់ជំងឺកូវីត-១៩ ជូនរដ្ឋបាលខេត្ត
September 08, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអនុញ្ញាតឱ្យប្រធានសមាគមន៍វៀតណាម ប្រចាំខេត្តកោះកុង ជួបសម្ដែងការគួរសម និងប្រគល់សម្ភារទប់ស្កាត់ជំងឺកូវីត-១៩ ជូនរដ្ឋបាលខេត្តកោះកុង រួមមាន ទឹកលាងដៃ ចំនួន ១,០០០ ដប និងម៉ាស់ ចំនួន ២,០០០ ដែលជាការឧបត្ថមពី អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ។

      លោកអភិបាលខេត្តស្តីទី សូមថ្លែងអំណរគុណ នូវការចែករំលែក របស់អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភ ទឹកលាងដៃ ចំនួន ១,០០០ ដប និងម៉ាស់ ចំនួន ២,០០០ ដើម្បីទប់ស្កាត់ជំងឺកូវីត-១៩ ជាមួយរដ្ឋបាលខេត្តកោះកុង ជាមួយគ្នានេះដែរសូមឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមគ្នា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ដោយអនុវត្តតាមការណែនាំរបស់ WHO និងក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ