ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅស្រុកទឹកផុស និងស្រុករលាប្អៀរ
September 08, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ព្រៃខ្មែរ(ភ្នំរាប់បាត្រ, ភ្នំដើមផ្កា, ទំនប់ឈ្វាំង), តំបន់អេកូទេសចរណ៍ធម្មជាតិភ្នំសន្ទូច ស្ថិតនៅក្នុងស្រុករលាប្អៀរ និងតំបន់ទេសចរណ៍កម្សាន្តទំនប់គង្គា ស្ថិតនៅក្នុងស្រុកទឹកផុស។ អញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងក្នុទាំងបី នាយករដ្ឋបាលស្ដីទីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុករលាប្អៀរ អភិបាលរងស្រុកទឹកផុស នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត។

      ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានជម្រុញឱ្យអាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធត្រូវគិតគូរទៅលើទិដ្ឋភាពការគ្រប់គ្រងភូមិសាស្ត្រ គោលដៅការអភិវឌ្ឍន៍ និងការដឹកនាំគ្រប់គ្រង ដោយជួយគាំទ្រផ្នែកបច្ចេកទេស និងរៀបចំគម្រោងយ៉ាងណាដើម្បីឱ្យមានការអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ទាំងនោះមាននិរន្តរភាព និងស្ថិរភាព លើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្ដមក៏បានណែនាំដល់គ្រប់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់តម្រង់ឆ្ពោះសកម្មភាពការងាររបស់ខ្លួនឱ្យចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍។

      ជាមួយគ្នានោះ ឯកឧត្តម បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវតម្រង់ទិសប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្សព្វផ្សាយ និងពន្យល់អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងវិស័យដីធ្លីដើម្បីឱ្យពួកគាត់មានការយល់ដឹង និងគោរពច្បាប់ទាំងអស់គ្នា។ ឯកឧត្តម បានជម្រុញបន្ថែមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវពង្រឹងការគ្រប់គ្រងតំបន់ទេសចរណ៍ឱ្យបានច្បាស់លាស់ មានរបៀបរៀបរយនិងសោភ័ណភាពល្អ ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅតំបន់ទេសចរណ៍ទាំងនោះឱ្យបានច្រើនកុះករ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ