រដ្ឋបាលខេត្តប៉ៃលិន កាន់បិណ្ឌវេនទី៥ នៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង
September 08, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលបុណ្យ ប្រពៃណីជាតិខ្មែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

      ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ឯកឧត្តម ផាន់ ចាន់ធុល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំង ប្រដាប់អាវុធ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈ និងធ្វើកិច្ចនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផល មហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នក មានគុណ ឥស្សរជន និងបុព្វបុរសដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីទៅកាន់បរលោក។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជា បុណ្យប្រពៃណីជាតិដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានគោរពប្រតិបត្តិជាយូរមកហើយ ដូចនេះ ក្នុង នាមយើងជាអ្នកជំនាន់ក្រោយត្រូវចូលរួមខិតខំថែរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ប្រពៃនេះឲ្យបានគង់វង្ស ក៏ដូច ជារួមចំណែកជាមួយសង្គមជាតិយើងរក្សាឱ្យបាននូវសុខសន្តិភាពសម្រាប់ការរីកចម្រើន និងអភិវឌ្ឍន៍ ប្រទេស ជាតិតរៀងទៅ។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខ រាជ រដ្ឋាភិបាលកម្ពុជា ប្រទេសជាតិទទួលបានជ័យជំនះគ្រប់កាលៈទេសៈ និងរាល់ការលំបាកនានា រួមទាំងជំងឺរាត ត្បាតកូវីដ-១៩នៅក្នុងប្រទេសផងដែរ ហើយរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះចូលក្នុងសហគមន៍ផងដែរ។

      សូមបញ្ជាក់ថា៖ សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាងនេះ ឯកឧត្តម ផាន់ ចាន់ធុល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ បានប្រកេនចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃ និងបច្ច័យសម្រាប់កសាងវត្ត ចំនួន ១០លានរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ