ឯកឧត្ដម អម សុភា និងលោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីរដ្ឋបាលស្រុកបរិបូណ៌ អាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទចូលរួមពិធីបុណ្យកាន់បិណ្ឌទី៣ នៅវត្តព្រះជ័យឥន្ទ្រា
September 08, 2020 អ្នកទស្សនា :

      ស្រុកបរិបូណ៌៖ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីរដ្ឋបាលស្រុកបរិបូណ៌ អាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តព្រះជ័យឥន្ទ្រា ស្ថិតក្នុងភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

      ក្នុងឱកាសនោះ ឯកឧត្ដម អម សុភា និងលោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីរដ្ឋបាលស្រុកបរិបូណ៌ អាជ្ញាធរដែនដី បាននាំយកនូវ បាយ សម្លរ គ្រឿងឧបភោគបរិភោគ សម្ភារៈ វេប្រគេណ ព្រះសង្ឈ នាពេនោះរួមមាន៖ អង្ករ ១៤០ គីឡូក្រាម ទឹកត្រី៤ យួរ ទឹកបរិសុទ្ធ ១១ កេស ត្រីខ ៥ យួរ ទឹកផ្លែឈើ ៥ កេះ មី ១០កេះ បច្ច័យ ៥ .០០៤.០០០ រៀល និងជូនយាយជីតាជី ៥០ នាក់ម្នាក់ៗទទួលបានថវិកា ១ ម៉ឺនរៀល និងកម្លាំងការពារ ១២០ ០០០ រៀល។

      ឯកឧត្ដមអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និងចូលរួមប្រុងប្រយ័ត្ន និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជាពិសេសត្រូវបង្កើនមុខរកចំណូលប្រចាំថ្ងៃជៀសវាងការធ្វើចំណាកស្រុក និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ