ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង៖ សន្តិភាពមានតម្លៃក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងសង្គមគ្រួសារ ជាពិសេសបានផ្តល់ឱកាសឱ្យយើងបានប្រារព្ធបុណ្យទានធំៗតាមទំនៀមទំលាប់ប្រពៃណី
September 07, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តវិហារបិទមាស និង វត្តក្រសាំងដុះឡើង ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ខែក សាវឿន ភរិយាឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្ដីរាជការចំនួន ០៧អង្គភាព រដ្ឋបាលស្រុកទឹកផុស និងអាជ្ញាធរដែនដី នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០។

      ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និងចូលរួមប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវនូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជាពិសេសអាជ្ញាធរដែនដីត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឱ្យបានល្អ។

      ក្នុងពិធីកាន់បិណ្ឌវេនទី៥នេះដែរ ឯកឧត្តម និងលោកជំទាវ រួមទាំងក្រុមការងារទាំងអស់ និងពុទ្ធបរិស័ទ បានប្រគេននូវទេយ្យវត្ថុ និងបច្ច័យដល់វត្តចំនួន២គឺៈ វត្តវិហារបិទមាស ប្រគេនបច្ច័យកសាងចំនួន ២.៥០០.០០០រៀល, ទឹកសុទ្ធ៨កេស, ទឹកក្រូច និងទឹកផ្លែឈើ៥កេស, ទឹកត្រី ទឹកស៊ីអុីវ១២យួរ, ត្រីខ៣យួរ, អំបិល៥គីឡូក្រាម អង្ករ ១៨០គីឡូក្រាម និងមី៨កេស។ វត្តក្រសាំងដុះឡើង ប្រគេនបច្ច័យកសាងចំនួន ២.៥០០.០០០រៀល, ទឹកសុទ្ធ៩កេស, ទឹកក្រូច និងទឹកផ្លែឈើ ៤កេស, ទឹកត្រី ទឹកស៊ីអុីវ៨យួរ, ត្រីខ២យួរ, អំបិល៥គីឡូក្រាម, អង្ករ១០០គីឡូក្រាម និងមី៧កេស និងទឹកសុទ្ធយួរចំនួន ២យួរផងដែរ និងវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ចំនួន ១២អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យចំនួន៤ម៉ឺនរៀល និងបានជូនថវិកាអាចារ្យ គណកម្មការវត្តលោកយាយជីតាជីចំនួន ២០០នាក់ និងវង់ភ្លេងពិណពាធផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ