ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិតការប្រកួតកីឡាបាល់ទាត់មហាជនដណ្តើមពានរង្វាន់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ
March 16, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នារកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិតការប្រកួតកីឡាបាល់ទាត់មហាជនដណ្តើមពានរង្វាន់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ។ ឯកឧត្តម បានកោតសរសើរដោយស្មោះចំពោះក្រុមកីឡាករ ទាំងអស់ ដែលបានចូលរួម និងបានខិតខំបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតប្រជែងយកជ័យលាភី ជូនអង្គភាព ប្រកបដោយសាមគ្គីភាព ភាតរៈភាពជាបងប្អូន ឈរលើពាក្យស្លោកថា កីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាព ។ ក្រោមកិច្ចដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបង្កើនការលើកស្ទួយដល់វិស័យកីឡា លើកស្ទួយសុខុមាលភាពសង្គម ដើម្បីឱ្យពលរដ្ឋមានសុខភាពល្អ កម្លាំងពលំមាំមួន អភិវឌ្ឍផ្លូវបញ្ញា ស្មារតី និងក៏ដើម្បីឱ្យប្អូនៗជាយុវជន ជៀសឆ្ងាយពីអំពើអបាយមុខ នានា ពីគ្រឿងញៀន និងត្រៀមខ្លួនដើម្បីឆ្ពោះទៅចូលរួមកីឡា ស៊ីហ្គេម នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ ដែលព្រះរាជាណាចក្រកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជា ពីមុនជាប្រទេសត្រូវទទួលការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះក្លាយជាប្រទេសដែលកំពុងធ្វើសមាហរណកម្ម នៅក្នុងតំបន់ និងពិភពលោក ហើយក៏ជាប្រទេសដែលមានតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ ស្មើមុខ ស្មើមាត់ក្នុងប្រតិបត្តិការនានាក្នុងតំបន់ ទាំងក្នុងសហគមន៍ជាតិ និងលើឆាកអន្តរជាតិផងដែរ ។ នយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្លៃមហាសាលមិនមែនសម្រាប់តែប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសភូមិផងរបងជាប់ទាំងអស់ផងដែរ។ នយោបាយនេះហើយ ដែលបានធ្វើឱ្យកម្ពុជា បានផ្សះផ្សាដំបៅផ្ទៃក្នុងទាំងមូល និងបង្កើតជាយុទ្ធសាស្រ្ត អភិវឌ្ឍពេញផ្ទៃប្រទេស។ ចំពោះវិស័យកីឡា ក៏មានការវិវត្តប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងបណ្តាវិស័យផ្សេងៗទៀត ជាក់ស្តែងថ្មីៗនេះកីឡាករកម្ពុជាយើង រួមទាំងកីឡាករជនពិការក៏បានទទួលនូវកិត្តិយស និងដណ្តើមបាននូវមេដាយជូនជាតិជាច្រើន។ ដោយឡែកខេត្តកំពង់ស្ពឺយើងឃើញថាវិស័យកីឡាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានរៀបចំអោយមានការប្រកួតក្រុមកីឡាមហាជន សិស្សានុសិស្សជើងឯកថ្នាក់ខេត្ត កីឡាមហាជនពានរង្វាន់ឯកឧត្តម អភិបាលខេត្ត កីឡាកម្រងនៅតាមក្រុង ស្រុក កីឡាបាល់ទាត់ U ១៤ និង U ១៦ និងកីឡាបាល់ទាត់នារីផងដែរ។ ហើយថ្ងៃនេះ យើងរកឃើញជើងឯកបាល់ទាត់មហាជនពានរង្វាន់ ឯកឧត្តម អភិបាលខេត្ត ក្រោយពីការចូលរួមប្រកួតអស់រយៈពេល ៣ ខែ ដែលមានចំនួន ៣២ ក្រុម ស្មើនឹង ៦៤ ប្រកួត ។ បន្ទាប់ ពីមានប្រសាសន៏សំណេះសំណាលរួច ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្ដល់ជូនជ័យលាភីលេខ ១ បានទៅលើក្រុមកីឡាបាល់ទាត់របស់ ក្រុមពេជ្រនិល ហើយនឹងទទួបាន ប្រាក់រង្វាន់ចំនួន ៣.០០០ ដុល្លា អមជាមួយពាន និងមេដាយមាស ជ័យលាភីលេខ ២ បានទៅលើក្រុមកីឡាបាល់ទាត់របស់ ក្រុមត្រពាំងលើក ហើយនឹងទទួល បានប្រាក់រង្វាន់ចំនួន ២.០០០ ដុល្លា អមជាមួយនឹងមេដាយប្រាក់ និងជ័យលាភីលេខ ៣ បានទៅលើក្រុមកីឡាបាល់ទាត់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ហើយនឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លា អមជាមួយមេដាយសំរឹទ្ធ ដោយឡែកចំពោះ ២៩ ក្រុមទៀត ដែលមិនជាប់ចំណាត់ថ្នាក់ក៏ទទួលបានថវិកាឧបត្ថម្ភចំនួន ៥០០.០០០ រៀលផងដែរ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ )

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ