អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពសាលារៀន និងសកម្មភាពរៀន-បង្រៀន ក្នុងឱកាសនៃការបើកដំណើរការសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២ នៅវិទ្យាល័យព្រះសីហនុ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម
September 07, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យស្ថានភាពសាលារៀន និងសកម្មភាពរៀន-បង្រៀន ក្នុងឱកាសនៃការបើកដំណើរការសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២ នៅវិទ្យាល័យព្រះសីហនុ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្នុងដំណើរចុះពិនិត្យមានការអញ្ជើញចូលរួមពី លោកនាយកនាយករង រដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡាក្រុង គណៈគ្រប់គ្រងសាលាមធ្យមសិក្សាក្នុងក្រុង និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត។

      តាមរបាយការណ៍របស់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងកំពង់ចាមក្នុងក្រុងកំពង់ចាម មានសាលាមត្តេយ្យ ចំនួន ០៩កន្លែង សាលាបឋមសិក្សា ចំនួន១១កន្លែង អនុវិទ្យាល័យ ចំនួន០១កន្លែង និងវិទ្យាល័យចំនួន ០៥កន្លែង។ តាមការណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ គណ:គ្រប់គ្រងសាលា បានរៀបចំថ្នាក់សម្រាប់សិស្សានុសិស្ស ក្នុងមួយថ្នាក់មានចំនួន១៥-២០នាក់ ក្នុងមួយថ្នាក់ ដោយត្រូវបែងចែកជា២វេន។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា បន្ទាប់​​ពី​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល​៦​ខែ ថ្ងៃនេះជាថ្ងៃដំបូងនៃការ​បើក​ដំណើរ​ការ​ឡើងវិញ​។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់គណៈគ្រប់គ្រងសាលា ក្នុងខេត្តកំពង់ចាម៖
-ត្រូវបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំង
នឹងជំងឺកូវិត-១៩ នៅតាមសាលានីមួយៗ
-ត្រូវណែនាំដល់សិស្សានុសិស្ស ពាក់​ម៉ាស់ឲ្យឧស្សាហ៍លាងដៃនឹងសាប៊ូ នៅតាមទីតាំងដែលសាលាបានរៀបចំសម្រាប់សិស្សានុសិស្សលាងដៃនៅក្នុងបរិវេណសាលា។
-រៀបចំការអង្គុយរបស់សិស្ស ដោយត្រូវរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច មួយម៉ែត្រកន្លះ ពីសិស្សម្នាក់ទៅសិស្សម្នាក់។
-ត្រូវតាមដានសុខភាពរបស់សិស្សានុសិស្សដោយត្រូវឲ្យមានវាស់កម្ដៅ ក្នុងករណីសង្ស័យត្រូវទាក់ទងមន្ត្រីសុខាភិបាល ដើម្បីជូនសិស្សពិនិត្យសុខភាពបានទាន់ពេលវេលា។
-ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ដែលជាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាល។

      ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តម បាននាំយកម៉ាស់ និងអាល់កុលជូនដល់សាលាមធ្យមសិក្សាទាំង៦ក្នុងក្រុង សម្រាប់យកទៅប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះ៖
-វិទ្យាល័យព្រះសីហនុ ម៉ាស ១.០០០ អាល់កុល ៦០លីត្រ
-វិទ្យាល័យដីដុះ ម៉ាស៥០០ អាល់កុល ៣០លីត្រ
-វិទ្យាល័យសំបួរមាស ម៉ាស៥០០ អាល់កុល ៣០លីត្រ
-វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បឹងកុក ម៉ាស៥០០ អាល់កុល ៣០លីត្រ
-វិទ្យាល័យ ហ៊ុន សែន អនុវត្តន៍កំពង់ចាម ម៉ាស៥០០ អាល់កុល ៣០លីត្រ
-អនុវិទ្យាល័យទួលថ្ម ម៉ាស៥០០ អាល់កុល ៣០លីត្រ

គួរបញ្ចាក់ថា៖ សម្រាប់សាលាមធ្យមសិក្សាក្នុងក្រុងកំពង់ចាម មានសិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវចូលរៀនក្នុងដំណាក់កាលទី២ ចំនួនសរុប ១.៩២៧នាក់ ស្រី៩៨៨នាក់ និងត្រូវបែងចែកជា៩៩ថ្នាក់ ក្នុងនោះ ៖
-វិទ្យាល័យព្រះសីហនុ មាន៥៦ថ្នាក់ សិស្សានុសិស្ស សរុប១.១២៣នាក់ ស្រី ៦០៣នាក់។
-វិទ្យាល័យដីដុះ មាន១០ថ្នាក់ សិស្សានុសិស្សសរុប ចំនួន ២១១នាក់ ស្រី ៩២នាក់។
-វិទ្យាល័យសំបួរមាស មាន៩ថ្នាក់ សិស្សានុសិស្សសរុបចំនួន ១៦៣នាក់ ស្រី ៩៥នាក់។
-វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បឹងកុក មាន ១០ថ្នាក់ សិស្សានុសិស្ស ចំនួន២០២នាក់ ស្រី ៩១នាក់។
-វិទ្យាល័យ ហ៊ុន សែន អនុវត្តន៍កំពង់ចាម មាន៧ថ្នាក់ សិស្សានុសិស្ស ១២៣នាក់ ស្រី ៦៣នាក់។
-អនុវិទ្យាល័យទួលថ្ម មាន៧ថ្នាក់ សិស្សានុសិស្ស១០៥នាក់ ស្រី ៤៤នាក់។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ