ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខដល់ បងប្អូនកម្មករ កម្មការិនី ដែលកំពុងបំពេញការងារសំណង់ នៅការដ្ឋានទាំង៧ ក្នុងខេត្តកំពង់ឆ្នាំង
September 07, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់ បងប្អូនកម្មករ កម្មការិនី ដែលកំពុងបំពេញការងារសំណង់ នៅការដ្ឋានទាំង៧ ក្នុងខេត្តកំពង់ឆ្នាំង។

      ក្នុងឱកាសសំណេះសំណាលនោះឯកឧត្ដម បានផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបង្ការ ទប់ស្កាត់នៃជម្ងឺកូវីដ១៩ គឺត្រូវចេះធ្វើអនាម័យឱ្យបានជាប្រចាំ ដោយលាងដៃនឹងទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងរក្សានូវគន្លាតសុវត្ថិភាព។

      សូមបញ្ជាក់ជូនផងដែរថាៈ ពិធីសំណេះសំណាល សាកសួរសុខទុក្ខដល់ បងប្អូនកម្មករ នាឱកាសនោះគឺក្នុងពីធីបុណ្យកាន់បិណ្ឌ-ភ្ជំបិណ្ឌ។ ឯកឧត្តម បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង និងស្ករស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ