អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាល និងចែកប័ណ្ណសមធម៌ កម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្ត
September 07, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប័ណ្ណសមធម៌ “ដែលជាកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ប័ណ្ណសមធម៌ ដែលបានចេញឱ្យប្រើប្រាស់ទូទាំងប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានអត្ថប្រយោជន៍ និងសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ នូវកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងអំឡុងជួបវិបត្តិកូវីដ-១៩នេះ ដោយគ្រួសារខ្លះមិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃបាន។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សាច់ប្រាក់ដែលទទួលបាន តាមរយៈប័ណ្ណសមធម៌ គឺមិនមានការកាត់សូម្បីតែមួយកាកមួយសេនពីបងប្អូនឡើយ គឺរាល់សេវាទាំងអស់ជាបន្ទុករបស់រដ្ឋ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋទៅបើកប្រាក់នៅក្រុមហ៊ុនវីងវេលុយ(wing) គឺទទួលបានប្រាក់គ្រប់ចំនួន ឧទារហណ៍ ៖ប្រសិនបើទទួលបាន ២០ម៉ឺនរៀល គឺត្រូវបាន ២០ម៉ឺនរៀល ដូច្នេះមិនមានកាត់សេវាអ្វីទាំងអស់ ប្រសិនបើមានការកាត់ថ្លៃសេវា សូមបងប្អូនរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើដោះស្រាយជាបន្ទាន់ផងដែរ។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅតែជាការព្រួយបារម្ភ មិនទាន់ស្រាកស្រាននៅឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មិនត្រូវភ្លេចខ្លួន ហើយបន្តថែរក្សាអនាម័យសុខភាពជាប្រចាំ ដោយលាងដៃជាមួយអាល់កុលឬសាប៊ូអោយបានញឹកញាប់ ទៅណាមកណាត្រូវពាក់ម៉ាស់ជានិច្ច ជាពិសេស ត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាសចាកឆ្ងាយពីគ្រឿងញៀន។

      បើតាមរបាយការណ៍របស់លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានឱ្យដឹងថា៖ ប័ណ្ណសមធម៌ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋ ជំហ៊ានទី៣ នាពេលនេះ គឺមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ហើយបានរកឃើញប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដែលត្រូវទទួលប័ណ្ណសមធម៌ សរុបមានចំនួន ៣២១នាក់ ក្នុងនោះប្រភេទ ក្រ១ ចំនួន ១០៨នាក់ និងប្រភេទ ក្រ២ ចំនួន ២១៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ