អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយ លោកអភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងទាំងបី
September 07, 2020 អ្នកទស្សនា :

      តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ និងឆ្នាំ២០២១ ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក ទាំង១០ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់សឹករងខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកស្នងការនគរបាលខេត្ត ស្ដីពីសភាពការណ៍ទូទៅដែលបានអនុវត្តកន្លងមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែងរួមសហការគ្នា ថែរក្សាសុខសុវត្ថិភាព និងបានធ្វើការចុះផ្សព្វផ្សាយ ដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ អំពីបញ្ហាសុខភាព និងទប់ស្កាត់ឲ្យបាន នូវការរីករាលដាលចម្លងបន្តនៃជំងឺ កូវីដ-១៩ ទៅក្នុងសហគមន៍មូលដ្ឋាន របស់ខេត្តតាកែវ។

      ឯកឧត្តមអភិបាលខេត្ត បានសំណូមពរ អោយអ្នកអនុវត្តច្បាប់ ត្រូវចូលរួមអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងសម្រេចរាល់ភារកិច្ចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានដាក់ចេញ តាមគោលការណ៍ ផែនការ កាតព្វកិច្ច ភារកិច្ច តាមគោលដៅរៀងៗខ្លួន គឺដាច់ខាត ត្រូវធ្វើឲ្យខានតែបាន ស្របទៅនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

      ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានជម្រុញដល់ អាជ្ញាធរទាំងអស់ ជាពិសេស កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដោយស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលា ធានាឱ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា បំបែកការប្រមូលផ្ដុំ រាល់បាតុភាព បង្កអសន្តិសុខទូទាំងខេត្តទាំងអស់ ឲ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប។

      ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានារបស់ប្រជាជន លើកកម្ពស់ការចូលរួមផ្ដល់កិច្ចការគ្រប់វិស័យ ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ