រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសតែងតាំងចូលកាន់ដំណែងអភិបាលរង នៃគណៈអភិបាលស្រុករំដួល
September 01, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុករំដួលមានរៀបចំពិធីប្រកាសតែងតាំងចូលកាន់ដំណែងអភិបាលរង នៃគណៈអភិបាលស្រុករំដួល ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

      ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធនានាជាច្រើនរូបទៀត។

      មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម រស់ ផា រិទ្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និង មន្ត្រីរាជការទាំងអស់ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈ រួមចំណែកយ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែក ចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាល ធម្មតាក្នុងការរៀបចំមុខតំណែង មន្ត្រីរាជការ ក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍ គ្រប់គ្រងរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាធរមាន។

      ឯកឧត្តមក៏បាន ផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗ ដូចជា៖ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាច មិនត្រឹមត្រូវ។ បង្កើនការសហការ ក្នុងការថែរក្សាពង្រឹង សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។ បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។ បង្កើនការរៀបចំ សណ្ដាប់ធ្នាប់របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងស្រុក ជាពិសេស នៅតាម ទីប្រជុំជន និងនៅតាម ដងផ្លូវ សាធារណៈ ដើម្បី លើកកម្ពស់ សោភ័ណភាពស្រុក។ បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។

      ទន្ទឹមនេះ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់ មុខតំណែងនាពេលនេះ ត្រូវបន្តបេសកកម្មចូលរួមសហការ ជាពិសេស ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ដឹកនាំ ស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ។

      សូមបញ្ជាក់ផងដែរថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣៤៦៧ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ត្រូវបានផ្ទេរ ភារកិច្ច លោក ចាប ណុល ឋានន្តរស័ក្កិ នាយក្រមការថ្នាក់លេខ៣ ពីអភិបាលរង នៃគណៈអភិបាលស្រុករមាសហែកឲ្យទៅកាន់មុខដំណែងជាអភិបាលរង នៃ គណៈ អភិបាលស្រុករំដួល ខេត្តស្វាយរៀង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ