ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ខេត្តប្រចាំឆ្នាំ២០១៧-២០១៨
March 15, 2018 អ្នកទស្សនា :

ថ្លែងក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៧-២០១៨ នារសៀលថ្ងៃព្រហស្បតិ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាឡាបានសៀក ក្រុងបានលុង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តស្តី បានបញ្ជាក់ប្រាប់ក្មួយៗជាកីឡាករ កីឡាការនីឲ្យដឹងថា ការហ្វឹកហ្វឺនកីឡាជាប្រចាំនឹងនាំមកកាយសម្បទារឹងមាំ វិជ្ជាជីវៈ សិលធម៌ និងសតិបញ្ញាខ្ពស់ និងនាំមកនូវភាពជោគជ័យសម្រាប់ក្មួយៗនាពេលអនាគត ។ ឯកឧត្តមបន្តថា កីឡាករ កីឡាការនីយើងធ្លាប់មានស្នាដៃប្រកួតយ៉ាងស្វិតស្វាញ មុះមុត អង់អាចក្លាហាន និងនាំមកនូវកិត្តិយសជូនជាតិ មាតុភូមិ ដូចជាកីឡាបាល់ទាត់ បាល់ទះ ហែលទឹក ប្រដាល់ ជិះកង់ តៃក្វាន់ដូរ និងប៉េតង់ជាដើម ។ ស្របពេលជាមួយគ្នានេះ ដែលកម្ពុជាត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ក្រសួងអប់រំ ក៏ដូចជាស្ថាបនពាក់ព័ន្ធបានកំពុងពង្រឹងស្មារតីកីឡាគ្រប់ប្រភេទដើម្បីមានឱកាសចូលរួមការប្រកួត និងធ្វើជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេម ដោយឡែកក្មួយៗដែលស្រលាញ់វិស័យកីឡា ក៏ត្រូវពង្រឹងលើការហ្វឹកហាត់ផងដែរ ដើម្បីមានឱកាសបានចូលលេងនៅប្រភេទកីឡាដែលក្មួយៗពេញចិត្ត ។ ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានផ្តាំផ្ញើឲ្យក្មួយៗកីឡាករ កីឡាការនីទាំងអស់ក្នុងពេលប្រកួតត្រូវប្រកាន់នូវគោលការណ៍បីយ៉ាង គឺ ១. ការប្រកួតដោយយុត្តិធម៌ ២.ការប្រកួតដោយមិត្តភាព និង៣.ការប្រកួតដោយស្មារតីអង់អាចក្លាហាន ។ សូមបញ្ជាក់ថាការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ខេត្តប្រចាំឆ្នាំ២០១៧-២០១៨ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរីនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដែលមានកីឡាករ កីឡាការនីមកពីបណ្តាក្រុង ស្រុក ទាំង០៩ក្នុងខេត្ត និងរួមមានប្រភេទកីឡា បាល់ទាត់ បាល់ទះ បុរស-នារី និងកីឡាអត្តពលកម្ម បុរស-នារី ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ