ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង អញ្ជើញ​កាន់បិណ្ឌវេនទី៤ នៅវត្តទួលព្រះវិហារ
September 07, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ លោកជំទាវ ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្ត និងស្វាមី និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពចំនួន០៦ មន្ត្រីរាជការសាលាខេត្ត ក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំ មន្រ្ដីរាជការរដ្ឋបាលស្រុក អាជ្ញាធរដែនដី បងប្អូនប្រជាពុទ្ធបរិស័ទ បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទួលព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

      ក្នុងឱកាសនោះ លោកជំទាវ រួមនឹងក្រុមការងារ បាននាំយកនូវ បាយ សម្លរ គ្រឿងឧបភោគបរិភោគ សម្ភារៈ វេប្រគេនព្រះសង្ឈ នាពេលនោះរួមមាន៖ ទេយ្យវត្ថុដល់ព្រះសង្ឃ៦អង្គ ក្នុងមួយព្រះអង្គ សាដក១ និងបច្ច័យចំនួន ៦មុឺនរៀល, អង្ករចំនួន ២ បាវ ស្មើនឹង ១០០គីឡូក្រាម, មី ៥កេស, ទឹកត្រី ២យួរ, ទឹកស៊ីអុីវ ២យួរ, ត្រីខ ២យួរ, ទឹកផ្លែឈើ ២កេស, ទឹកសុទ្ធ ៥កេស, ទឹកខ្ពុលមាត់ ២យួរ, ថ្នាំដុសធ្មេញនឹងច្រាស ២យួរ និងជូនអាចារ្យ និងគណៈកម្មការ ចំនួន ១២ម៉ឺនរៀល និងប្រជាពុទ្ធបរិស័ទចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ៥ពាន់រៀល សល់ពីចំណាយផ្សេងៗ លើ ម្ហូប ចង្ហាន់ និងអាហារថ្ងៃត្រង់ លោកជំទាវ និងក្រុមការងារ បានប្រគេនបច្ច័យទុកកសាង ៤ ១២២ ០០០រៀល។

      មានមតិសំណេះសំណាលក្នុងឱកាសនោះលោកជំទាវ បានលើកឡើងពីតម្លៃនៃសន្តិភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកជំទាវក៏បានធ្វើការក្រើនរំលឹកថ្វាយដល់ព្រះសង្ឃ ពុទ្ធបរិស័ទ ក្នុងឱកាសបុណ្យកាន់បិណ្ឌនោះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់នៃជម្ងឺកូវីដ១៩ គឺត្រូវចេះធ្វើអនាម័យឱ្យបានជាប្រចាំ ដោយលាងដៃនឹងទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងរក្សានូវគន្លាតសុវត្ថិភាព។

      លោកជំទាវក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាតាមការកំណត់របស់ គ.ជ.ប និងត្រូវបង្កើនមុខរបរប្រចាំថ្ងៃ កុំធ្វើចំណាកស្រុកប្រថុយប្រថានខុសច្បាប់ ចូលរួមអប់រំ​ ផ្សព្វផ្សាយ​បញ្ហាគ្រឿងញៀ​ន​ បញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក​ និងអនុវត្តគោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ