ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី៥ នៅវត្តជុំគ្រៀល
September 07, 2020 អ្នកទស្សនា :

      នៅរសៀលម៉ោង៤ ថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណកម្មការទី១០នៃរដ្ឋសភា នីតិកាលទី៦​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម​ ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ​ ឯកឧត្តម

      លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តជុំគ្រៀលចូលរួមសូត្រមន្តនិងនិមន្តព្រះសង្ឃសំដែងព្រះធម៌ទេសនា លុះព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័កព. ស២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩ ព្រឹកមានកម្មវិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ១៩៣អង្គ ជាកិច្ចបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី ៥ នៅវត្តជុំគ្រៀល។

      សូមបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃ១រោចដល់១៥រោចខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំងឡាយដែលបានចែកឋានរំលាយក្ខន្ធទៅហើយ និងបានជាចំណែកបុណ្យកុសលជូនដល់កូនចៅ ដែលមានសទ្ធាជ្រះថ្លាក្នុងការធ្វើពិធីបុណ្យនេះ។

      ពិធីបុណ្យនេះធ្វើឡើងចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោច ហៅថាពិធីបុណ្យកាន់បិណ្ឌ ឯថ្ងៃ១៥ រោច ជាថ្ងៃបញ្ចប់ហៅថា បុណ្យភ្ជុំបិណ្ឌ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ