ឯកឧត្តម​ ម៉ៅ​ ភិរុណ​​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកៈ​ សាលានិច្ចភត្ត​ កុដិ​ សមិទ្ធផលនានា​ និងស្រោចស្រពសុគន្ធវារី​ ប្រគេនព្រះចៅអធិការវត្តភូមិថ្មី​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​
March 15, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍១៤ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកៈ​ សាលានិច្ចភត្ត​ កុដិ​ សមិទ្ធផលនានា​ និងស្រោចស្រពសុគន្ធវារី​ ប្រគេនព្រះចៅអធិការវត្តភូមិថ្មី​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ក្រោមអធិបតីភាព​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រកម្ពុជា។ សមាសភាពអញ្ជើញចូលរួ​ម​ មាន៖​ ព្រះសង្ឃ​,​ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ,​ ឯកឧត្តម លោកជំទាវតំណាងរាស្ត្រមណ្ឌលកណ្តាល,​ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត,​ អភិបាលរងខេត្ត,​ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត,​ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក ក្រុមប្រឹក្សាឃុំ,​ លោកតា លោកយាយ បងប្អូន មាមីង លោកគ្រូ អ្នកគ្រូ ក្មួយៗកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស​ និងប្រជាពលរដ្ឋសរុបប្រមាណ​ជាង​ ១០០០​ អង្គ/​នាក់។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ