ពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលល្បាយថ្មភ្នំប្រវែង ៣៩០០ ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
March 15, 2018 អ្នកទស្សនា :

ផ្លូវក្រួសក្រហមមួយខ្សែប្រវែង៣៩០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានជួសជុលឡើងវិញ នៅរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨ ដោយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម យន្ដ មីន មានប្រសាសន៍ថា ផ្លូវ មួយខ្សែនេះ នឹងជួសជុលឡើងវិញសម្រាប់បងប្អូនប្រជាពលរដ្ឋ​ក្នុងការធ្វើដំណើកាន់តែមានភាពងាយស្រួល ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ឯកឧត្តម បានស្នើអោយពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សា ការពារដើម្បីអោយប្រើប្រាស់បានយូរអង្វែង ព្រោះវាជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។  ឯកឧត្តម បន្តថា រដ្ឋបាលគ្រប់ជាន់ថ្នាក់នឹងខិតខំដោះស្រាយបន្តទៀតក្នុងការបម្រើពលរដ្ឋអោយបានកាន់តែល្អថែមទៀត។ឯកឧត្តម បន្ថែមថា បើបងប្អូនមានបញ្ហាអ្វីត្រូវទាក់ទងមកអាជ្ញាធរមូលដ្ឋានដើម្បីអោយគាត់ជួយដោះស្រាយបានទាន់ពេលវេលាតែបើសិនណាមានការចាំបាច់អាចទាក់ទងជាមួយឯកឧត្តមផ្ទាល់តាមទូរស័ព្ទក៍បាន។ ជាមួយគ្នានេះដែរឯកឧត្តម យន្ត មីន បានផ្តាំផ្ញើអោយពលរដ្ឋទាំងអស់ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អ។ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ត្រូវគោរពច្បាប់ចរាចរណ៍ និងរួមគ្នាការពារសន្តិភាពដែលកំពុងមានអោយបានគង់វង្សក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនដើម្បីមានឱកាសអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនថែមទៀត។ បន្ទាប់ពីចប់កម្មវិធីជួសជុលផ្លូវនេះដែរឯកឧត្តម បានអញ្ជើញចែកអំណោយនិងថវិកាដល់ជនក្រីក្រមួយចំនួន ព្រមទាំងផ្តល់ថវិការដល់វិហារឥស្លាមចំនួនបីនៅក្នុងឃុំអូរជ្រៅដោយវិហារធំពីរទទួលបាន៨០ម៉ឺនរៀលវិហារតូចមួយទទួលបាន៤០ម៉ឺនរៀលនិងប្រគល់ផ្ទះមួយខ្នងជូនគ្រួសារក្រីក្រចំនួនមួយគ្រួសារផងដែរខណៈពីរខ្នងទៀតកំពុងសាងសង់។ សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះបែកចេញពីផ្លូវបេតុងដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែនកាត់តាមភូមិប្រជាជនពីឃុំអូរជ្រៅទៅភ្ជាប់នឹងឃុំបឹងតាព្រហ្មនៃស្រុកព្រៃនប់ខេត្តព្រះសីហនុ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ