សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ និងអបអរសាទរក្រុងបាត់ដំបង ទទួលបានជ័យលាភីឡាបែលទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១
March 14, 2018 អ្នកទស្សនា :

រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ថ្ងៃទី២៧ ខែកុម្ភៈ និងដង្ហែពានជ័យលាភីឡាបែលទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ និងពានជ័យលាភីលេខ១ "វិញ្ញាសាល្ខោនអប់រំថ្នាក់មធ្យម " ពានរង្វាន់ជ័យលាភីលេខ២ "វិញ្ញាសារបាំសហសម័យខ្មែរ" របស់ខេត្តបាត់ដំបងប្រចាំឆ្នាំ២០១៨ រសៀសថ្ងៃពុធ ១៣រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ថ្ងៃទី២៧ ខែកុម្ភៈ ក្រោមប្រធានបទ" ទីក្រុងស្អាតដើម្បីទាំងអស់គ្នា " និងអបអរសាទរក្រុងបាត់ដំបង ទទួលបានជ័យលាភីឡាបែលទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ និងពានជ័យលាភីលេខ១ "វិញ្ញាសាល្ខោនអប់រំថ្នាក់មធ្យម " ពានរង្វាន់ជ័យលាភីលេខ២ "វិញ្ញាសារបាំសហសម័យខ្មែរ" របស់ខេត្តបាត់ដំបងប្រចាំឆ្នាំ២០១៨ នៅបរិវេណនាគសន្តិភាព ក្រុងបាត់ដំបង ។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន បានចូលរួមយ៉ាងច្រើនកុះករ ។ សូមបញ្ជាក់ថាក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ធ្លាប់បានទទួលពានរង្វាន់ជ័យលាភីចំនួន០៣លើករួចមកហើយ ទី១ គឺទីក្រុងជ័យលាភីនិរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ដែលពិធីទទួលធ្វើនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (២០១៥ ) ទី២គឺ ទីក្រុងស្អាតជ័យលាភីលេខ១ ផ្ការំដួល៣ទង (២០១៥-២០១៨) ដែលពិធីទទួលធ្វើ នៅរាជធានីភ្នំពេញ ទី៣គឺ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (២០១៨) នៅទីក្រុឈៀងម៉ៃ ប្រទេសថៃ និងទី៤ គឺជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ (២០១៨-២០២១) ដែលបានប្រារព្វពិធីនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ ។ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៦ទីក្រុង-១២ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល។ ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។ ទីក្រុង-ខណ្ឌបេក្ខភាពដែលបំពេញ បានតាមសូចនាករ និងលក្ខណ-វិនិច្ឆ័យ ដែលបានចែងក្នុងស្តង់ដាទីក្រុងស្អាត នឹងទទួលពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលមានឡាបិលរូបផ្ការំដួលសម្រាប់រយៈពេល ០៣ (បី) ឆ្នាំ។ ពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលនឹងទទួលបានជាអនុគមន៍នឹងពិន្ទុ ដូចខាងក្រោម៖ ១-ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៥៨ និង ៧៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃពិន្ទុសរុប)។ ២-ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌដែលបានពិន្ទុចន្លោះពី ៤៦ និង ៥៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៦០% នៃពិន្ទុសរុប)។ ៣-ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៣១ និង ៤៥ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៤០% នៃពិន្ទុសរុប)។ មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖ ១) សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន ២) សូចនាករគោលនៃភាពស្អាត ៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់ ៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង ៥) សូចនាករគោលនៃតំបន់បៃតង ៦) សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់- ធ្នាប់ទីក្រុង និង ៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ដែលត្រូវបានបែងចែកជាសូចនាករលម្អិតចំនួន ៣៣ និងត្រូវបានដាក់ពិន្ទុតាមលក្ខណ-វិនិច្ឆ័យ ចំនួន ៧៧ សម្រាប់ធ្វើការវាយតម្លៃ និងសម្រេចផ្តល់ជ័យលាភីជូនទីក្រុង -ខណ្ឌបេក្ខភាព។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ