ពិព័រណ៍ពាណិជ្ចកម្មខេត្តរតនគិរី លើកទី១ ឆ្នាំ២០១៨ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម​ និងផលិតផលក្នុងស្រុក
March 14, 2018 អ្នកទស្សនា :

ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ ត្រូវបានប្រារព្ធពិធីបើកនារសៀលថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវ​នឹងថ្ងៃទី​ ១៤​ មីនា​ ឆ្នាំ២០១៨​ ក្រោមអធិបតីភាពឯកឧត្តម វ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ចកម្ម និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តស្តីទី ។ ឯកឧត្តម​ ញ៉ែម​ សំអឿន​ មានប្រសាសន៍ថា​ ពិព័រណ៍ពាណិជ្ជកម្មនេះគឺជាលើកទី១ហើយសម្រាប់ខេត្តដែលរៀបចំឡើងដោយផ្ទាល់ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែប្រសើរឡើង​ ។ ការតាំងពិ​ព័រណ៍ផលិតផលពាណិជ្ជកម្មនេះធ្វើឡើងចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០១៨​ ដោយមានការតាំងបង្ហាញនូវផលិតផលសម្រេចរបស់ខេត្ត​ និងក្រុមហ៊ុនមួយចំនួ​ន​ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងនោះក៏មានខេត្តមណ្ឌលគិរី​ និងខេត្តស្ទឹងត្រែងចូលរួមជាមួយផងដែរ​ សរុបមានចំនួន​ ៧១ស្តង់​ ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម​ វ៉េង​ សុធី​ បានលើកឡើងថា​ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង​ ក្រសួងពាណិជ្ជកម្ម​ បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់សុីជម្រៅសំខាន់ៗ​ ដើម្បីគាំទ្រ​ និងធានាដល់ការលូតលាស់​ នៃវិស័យឯកជននៅក្នុងប្រទេស​ ។ ជាកស្តែងកន្លងមកក្រសួងបានដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មដូចជា​ ការចុះបញ្ជីពាណិជ្ជកម្ម​ ការចុះបញ្ជីម៉ាក​ ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញជាមួយនឹងប្រព័ន្ធបង់ប្រាក់តាមបែបអេឡិចត្រូនិកជាដើម​ ។ ឯកឧត្តម​បានចាត់ទុកថា​ ពិព័រណ៍ពាណិជ្ជកម្ម​ គឺជាវេទិកាដ៏មានសារសំខាន់មួយ​ សម្រាប់ឲ្យបងប្អូនអាជីវករអាចសិក្សា​ ស្វែងយល់​ និងផ្លាស់ប្តូរគំនិតទៅវិញទៅមក​ ក្នុងប្រយោជន៍បង្កើតដៃគូរពាណិជ្ជកម្មផង​ និងចែករំលែកបទពិសោធន៍ផង​ ឈានទៅបង្កើតផលិតផលថ្មីដែលមានគុណភាព​ តម្លៃសមរម្យ​ អាចប្រកួតប្រជែកបានទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញនាពេលអនាគត​ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ