ឯកឧត្តម​ ជា​ សុមេធី​ បាន​អញ្ជើញ​ចូលរួមជាអធិបតី​ ក្នុងកិច្ចប្រជុំកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង​
March 14, 2018 អ្នកទស្សនា :

ថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ ប្រធានគណៈកម្មាធិការសាខាខេត្ត​ និងជាអភិបាលខេត្ត បាន​អញ្ជើញ​ចូលរួមជាអធិបតី​ ក្នុងកិច្ចប្រជុំកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង​ ដែលមានរបៀបវារៈ ដូចខាងក្រោម៖

១-កិច្ចប្រជុំស្តីពីការត្រៀមរៀបចំ​អបអរសាទរ​លើកទី១៥៥ ទិវាពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០១៨

២-បង្កើតគណៈកម្មការរៀបចំព្រាងកម្មវិធី​ គ្រោងភ្ញៀវចូលរួម​ ព្រាងលិខិតអញ្ជើញភ្ញៀវ​

៣-សុំកំណត់កាលបរិច្ឆេទ​ ការរៀបចំទិវា​ ៨​ ឧសភា​ ២០១៨

៤-សេចក្តីព្រាងអំពីចំណូលទិវា​ ៨​ ឧសភា​ ២០១៨​ តាមមន្ទីរ​ អង្គភាព​ និងអនុសាខាក្រុង​ ស្រុក​

៥-បញ្ហាផ្សេងៗ​។

នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង​ ។​ ក្នុងពិធី​នេះដែរ​ ក៏មានការចូលរួមពី​ ឯកឧត្តម​ លោកឧកញ៉ា​ អនុប្រធាន,​លោក​ លោកស្រី​ ហេរញ្ញិក​ សមាជិក​ សមាជិកា​គណៈកម្មាធិការ​សាខា​ និងអនុសាខាក្រុង​/ស្រុក ទាំង១៣​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ