អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យការរៀបចំតម្លើងភ្លើងបំភ្លឺសាធារណៈ នៅផ្លូវលេខ១៥
September 01, 2020 អ្នកទស្សនា :

      ខេត្តកំពង់ឆ្នាំង៖ ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល, លោក ម៉ុន វុត្ថា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការរៀបចំតម្លើងភ្លើងបំភ្លឺសាធារណៈ នៅផ្លូវលេខ១៥។

      ការរៀបចំតម្លើងភ្លើងបំភ្លឺនោះគឺតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅផ្លូវលេខ៥៣ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

      ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យជំនាញពាក់ព័ន្ធដែលទទួលខុសត្រូវ ត្រូវសិក្សានិងយកចិត្តទុកដាក់ដើម្បីសម្រេចតាមផែនការ ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុងឱ្យកាន់តែល្អប្រសើរថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ