ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យ និងដោះស្រាយទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលសង្កាត់ក្រាំងអំពិល ក្រុងកំពត
September 01, 2020 អ្នកទស្សនា :

      រសៀលថ្ងៃចន្ទទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ ចុះពិនិត្យ និងដោះស្រាយទីតាំងសាងសង់អគារសង្កាត់ក្រាំងអំពិល ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត អភិបាលក្រុងកំពត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

      គូសបញ្ជាក់ថា៖ ដោយពិនិត្យឃើញអំពីបញ្ហាប្រឈមរបស់រដ្ឋបាលសង្កាត់ក្រាំងអំពិល ដែលពុំទាន់អគារផ្ទាល់ខ្លួនសម្រាប់បម្រើសេវាសាធារណៈ រដ្ឋបាលខេត្ត នឹងសាងសង់អាគាររដ្ឋបាលសង្កាត់ក្រាំងអំពិល តាមគំរូរបស់ក្រសួងមហាផ្ទៃ។

      ឯកឧត្តម អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងខាងកើតផ្សាររុយ និងទីតាំងខាងជើងសាលាសុវណ្ណភូមិ។ ប្រជាពលរដ្ឋបានសំណូមពរមក ឯកឧត្តម អភិបាលខេត្ត សុំរក្សាទុកទីតាំងខាងកើតផ្សាររុយធ្វើជាផ្លូវសាធារណៈដដែល ដោយស្នើសុំបង្វែរការសាងសង់ទៅទីតាំងផ្សេង។

      ឯកឧត្តម អភិបាលខេត្ត បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដោយបានសម្រេចដូចខាងក្រោម៖

១. ទីតាំងខាងកើតផ្សាររុយ រក្សាទុកធ្វើផ្លូវសាធារណៈដដែល។

២.ជ្រើសរើសយកទីតាំងខាងជើងសាលាសុវណ្ណភូមិ សម្រាប់សាងសង់អាគាររដ្ឋបាលសង្កាត់ក្រាំងអំពិល ដោយចាក់បេតុងផ្លូវចូលទទឹង ៦ម៉ែត្រ ដើម្បីជួយសម្រួលការធ្ចើដំណើររបស់ ប្រជាពលរដ្ឋនៅទីនោះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ