ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
August 31, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី ៥ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោកអភិបាលក្រុង ស្រុក ទាំង ១៤ និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

      នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖

១-ពិនិត្យ អនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញលើកទី៥

២-ស្តាប់បទបង្ហាញអំពីបែបបទ នីតិវិធីនៃការផ្តល់សេវា "លិខិតអនុញ្ញាតអភិវឌ្ឍន៍" និងនីតិវិធីនៃការផ្តល់សេវា "លិខិតអនុញ្ញាតសាងសង់ និងសេវាសូរិយោដី និងភូមិសាស្ត្រ" ដោយលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោគដីខេត្ត

៣-ស្តាប់បទបង្ហាញអំពីបែបបទ នីតិវិធីនៃការផ្តល់សេវា "បង់ពន្ធប្រថាប់ត្រា" ដោយមន្ត្រីជំនាញសាខាពន្ធដារខេត្ត។

៣.សំនួរ-ចម្លើយ និងការបញ្ចេញមតិយោបល់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ