រាជរដ្ឋាភិបាល បន្តចាត់ក្រុមការងារចុះស្វែងយល់ពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខេត្តក្រចេះ
August 31, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅភូមិដីដុះ ឃុំព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តម ចៅ ផល្លី រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។

      ក្នុងនោះដែរ ឯកឧត្តម ចៅ ផល្លី ប្រធានអង្គវេទិការ បានមានប្រសាសន៍បកស្រាយ និងជម្រុញបន្ថែមដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់អោយអស់នូវចំណុចអវិជ្ជមានទាំងឡាយដែលប្រជាពលរដ្ឋបានលើកឡើង -ត្រូវតែធ្វើយ៉ាងណាឲ្យមូលដ្ឋាន ភូមិ.ឃុំយើងទទួលបានសុខសុវត្ថិភាព និងមានការអភិវឌ្ឍន៍ឲ្យកាន់តែរីកចំរើនឡើងបន្ថែមទៀត -ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខសណ្ដាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈ (ការធ្វើលិខិតស្នាមនានា) ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាដោយគ្មានយកកំរ៉ៃសេវាឡើយ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

      ឯកឧត្តមបន្តទៀតថា បញ្ហាប្រឈមមុខនាពេលនេះ គឺសុវត្ថិភាពសហគមន៍ និងសុវត្ថិភាពសង្គមទាំងមូល ដោយគ្មានកូវីត១៩ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋនេះតែម្តង ព្រោះប្រសិនបើបងប្អូនចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នោះយើងប្រាកដជាយកឈ្នះកូវីដ១៩ ហើយយើងក៏ក្លាយជាប្រទេសគំរូលើពិភពលោកដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះឲ្យរលាយបាត់។

      ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជម្រុញណែនាំដល់បងប្អូនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួននិងគ្រួសារ ជៀសអោយផុតពីជំងឺកូវីដ១៩ ដោយរស់នៅស្អាត ហូបស្អាត ពិសារទឹកឆ្អិន -ត្រូវខិតខំប្របករបររកប្រាក់ចំណូលបន្ថែម ដូចជាការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងការងារផ្សេងៗទៀត ដើម្បីទំនុកបំរុងជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើង និងកុំភ្លេចការពារខ្លួឯង កុំអោយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ តាមរយៈការអនុវត្តអោយបានជាប់ជាប្រចាំ នូវវិធានការរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចអ្វីដែលក្រុមការងារគ្រប់ថ្នាក់ តែងតែចុះអប់រំផ្សព្វផ្សាយជាប្រចាំ -ពេលធ្វើដំណើរទៅណាមកណាត្រូវពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូ ឬអាល់កុល និងជែលអោយបានញឹកញាប់ លើសពីនេះ ត្រូវធ្វើអនាម័យសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតល្អ កុំឲ្យមានទឹកដក់ ដែលជាជម្រកកកើតមូសខ្លា បង្កឲ្យកើតជម្ងឺគ្រុនឈាម ឬជម្ងឺផ្សេងៗ ដោយសារអំឡុងពេលនេះ ជារដូវវស្សា -ក្រៅពីនេះសូមអោយបងប្អូន ចូលរួមក្នុចលនាភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរួមដៃគ្នាជាមួយអាជ្ញាធរ រក្សាភាពសុខក្សេមក្សាន្ត នៅក្នុងមូលដ្ឋានរបស់យើង ត្រូវជៀសអោយឆ្ងាយ ពីល្បែងស៊ីសង អំពើអបាយមុខ និងអំពើល្មើសច្បាប់ផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ