ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ប្រគល់អំពូលភ្លើងដល់ក្រុង ស្រុក ទាំងប្រាំបី នៃខេត្តកំពត
August 31, 2020 អ្នកទស្សនា :

      រសៀលថ្ងៃចន្ទថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានប្រគល់អំពូលភ្លើងបំភ្លឺផ្លូវដល់រដ្ឋបាលក្រុង ស្រុក ក្នុងមួយ ក្រុង ស្រុកទទួលបាន១០អំពូល សម្រាប់យកទៅប្រើប្រាស់រៀបចំដាក់បំភ្លឺទីសារណៈបម្រើប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

      ពិសេសដោយខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ផងនោះ ដូច្នេះហើយទើបឯកឧត្តម អភិបាលខេត្តគិតគូរនឹងផ្តល់ជូនក្រុង ស្រុក យកទៅប្រើប្រាស់នាពេលនេះ ស្របតាមការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ