ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២០
August 31, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីតាមដានត្រួតពិនិត្យលើៈ

១. របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពត
២. សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការដើម្បីគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នេរមាសកំពត របស់ក្រុមហ៊ុន IBG(CAMBODIA)C).Ltd ស្ថិតនៅភូមិទទឹងថ្ងៃ ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ
៣. លទ្ធផលសម្រេចបានក្នុងការឆ្លើយតប នឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៩។

      ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែសីហា ដើម្បីធ្វើការតាមដានការអនុវត្តការងារ និងពិនិត្យដោះស្រាយទៅលើបញ្ហាប្រឈម សំណូមពរ ព្រមទាំងដាក់ទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ ហើយខេត្តមានការងារជាអាទិភាពមួយចំនួនត្រូវលើកមកពិភាក្សា ដើម្បីឲ្យការងារទាំងនោះអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងសម្រេចទៅបានដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ