ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តនទីលាជារាម ហៅវត្តបឹងលាច
March 14, 2018 អ្នកទស្សនា :

ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា  ក្នុងវត្តនទីលាជារាម ហៅវត្តបឹងលាច នៅភូមិបឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ មន្ត្រីរាជការ លោកតាលោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោក សេក ប៊ុនហេង អភិបាលស្រុកបានរាយការណ៍នូវសមិទ្ធិផលនានាដែលសម្រេចបាន និងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះគឺដោយមានការផ្តួចផ្តើមពីព្រះតេជគុណ លី ប៉ោង(អតីត)ចៅអធិការវត្ត ដោយកសាងកាលពីឆ្នាំ២០០៨ ហើយរួចជាស្ថាពរនៅឆ្នាំ២០១៧ រួមមាន សាលាឆាន់ កុដិ បង្គន់អនាម័យ របងព័ន្ធជុំវិញ ចាក់ដីបំពេញទីធ្លាវត្ត និងធ្វើជញ្ជាំងទប់ដី ដែលសរុបចំណាយអស់ទឹកប្រាក់ចំនួន ៤៩លានរៀល និង៥៦,៦៦០ដុល្លា។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រ ចូលរួមចំណែកកសាងរហូតដល់បានសម្រេចជាស្ថាពរនូវសមិទ្ធផលនានាជាច្រើនថែមទៀត នេះគឺជាការចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការចូលរួមអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន សមស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិយើង ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកការរីកចម្រើនក្នុងផ្នែកពុទ្ធចក្របានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពប្រាកដនិយម នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើស្ទួយព្រះពុទ្ធសាសនា ដោយផ្អែកលើមូលដ្ឋានថែរក្សាប្រពៃណីជាតិ និងលើកំពស់តម្លៃសីលធម៌សង្គម ។ ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តក៏បានចូលបច្ច័យក្នុងពិធីបុណ្យចំនួន ៥លានរៀល និងលោកតាលោកយាយ៣៥នាក់ ទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ