រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៦ និងអាយុក្រោម ១៨ឆ្នាំ
August 31, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នារសៀលថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ និងអាយុក្រោម ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

      នៅក្នុងពិធីបិទការប្រកួតកីឡានោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា អ៊ុកសិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ធានកីឡា ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អាជ្ញាធរស្រុក។ សូមជម្រាបជូនផងដែរថាៈ ក្រុមដែលត្រូវប្រកួតផ្តាច់ព្រ័ត្រ គឺក្រុម យុវជនភ្នំពេញក្រោន ប្រកួតជាមួយ យុវជនវិសាខា ជាលទ្ធផល យុវជនភ្នំពេញក្រោន ៣-២ យុវជនវិសាខា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ