អាជ្ញាធរខេត្តត្បូងឃ្មុំ រៀបចំពិធីបើកការរដ្ឋានជួសជុលប្រាសាទព្រះធាតុធំ ក្នុងវត្តអង្គរ ក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក
August 28, 2020 អ្នកទស្សនា :

      ពិធីក្រុងពាលីបើកការដ្ឋានសាងសង់នេះធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រោមការរៀបចំពីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ នី ចាន់ធីតា អភិបាលរងតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ ព្រមទាំងប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីអភិបាលរងស្រុកពញាក្រែក ក្រុមប្រឹក្សាឃុំ ក្រុមយុវជន ស.ស.យ.ក និងប្រជាពលរដ្ឋ។

      សូមជម្រាបថា៖ ដោយសារប្រាសាទព្រះធាតុធំ មានសភាពប្រេះកាន់តែខ្លាំង និងមានឥដ្ឋធ្លាយជ្រុះរាយប៉ាយ មូលហេតុមកពីកត្តាធម្មជាតិ ព្រោះនៅពេលមានភ្លៀងធ្លាក់ធ្វេីឲ្យឥដ្ឋនិងដីនៅក្នុងប្រាសាទកាន់តែមានទម្ងន់និងសំណេីមជាហេតុធ្វេីឲ្យជញ្ជាំងប្រេះហែកបន្ទិចម្តងៗ ទើបសម្រេចឲ្យមានការជួសជុលនេះឡើង ដើម្បីជួយទ្រទ្រង់ប្រាសាទឲ្យនូវល្អ បង្ការមិនឲ្យបាក់រលំ ដែលធ្វើឲ្យខូចរូបរាងប្រាសាទ និងជៀសវាងបញ្ហាជាយថាហេតុផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ