សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
March 14, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ត្រូវនឹង ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារថ្មី ចំនួន៣អគារ លើផ្ទៃដី ៣,៩២៤ ម៉ែត្រក្រឡា នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិកសភា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋ មន្រ្តីរាជការមន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋជាច្រើនរូបទៀត។ អគារទាំង៣ រួមមាន អគារទី១៖ មាន៥ជាន់ មានទំហំ១២ម៉ែត្រ គុណ ៨.៨ម៉ែត្រ, អគារទី២៖ មាន១ជាន់ ផ្ទាល់ដីទំហំ ៣៨ម៉ែត្រ គុណ១៥ម៉ែត្រ និងអគារទី៣ មាន២ជាន់ ទំហំ៧៨ម៉ែត្រ គុណ១៥ម៉ែត្រ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA ចំណាយទឹកប្រាក់១៤លាន ៥៣ម៉ឺនដុល្លារអាមេរិក៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ