រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបការងារអត្រានុកូលដ្ឋានប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន
August 28, 2020 អ្នកទស្សនា :

      នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបការងារអត្រានុកូលដ្ឋានប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ក្រោមអធិបតីភាពឯកឧត្តម សេង សីលា អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក នាយកទីចាត់ការ និងប្រធានការិយាល័យចំណុះសាលាខេត្ត នាយករដ្ឋបាល និងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សាលាក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

លទ្ធផល នៃកិច្ចប្រជុំ រួមមាន៖

-ប្រគល់បញ្ជីឈ្មោះជនបរទេសអន្តោប្រវេសន្តដែលគ្រួសារម្ខាងជាខ្មែរ ដល់ក្រុងស្រុក ដើម្បីជំរុញឲ្យស្នើសុំធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋាន និងណែនាំពីនីតិវិធីស្នើសុំមោឃភាព

-បានពិភាក្សាជាមួយតំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដើម្បីដោះស្រាយបញ្ហាកូនជនអន្តោប្រវេសន្ត ដែលមានឪពុក ឬម្តាយជាខ្មែរ ដែលត្រូវបានដកហូតឯកសារ ហើយត្រូវចូលរៀន ឬប្រឡងបឋមភូមិ ឬទុតិយភូមិនាពេលខាងមុខ

-ស្នើឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ណែនាំដល់គ្រឹះស្ថានអប់រំសាធារណៈទាំងអស់ក្នុងខេត្ត ឲ្យទទួលយកតែសេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់កំណើត ពេលសិស្សានុសិស្សដាក់ពាក្យចូលរៀនដំបូង ដើម្បីបង្ការកុំឲ្យខុសគ្នារវាងឯកសារអត្រានុកូលដ្ឋាន និងសញ្ញាបត្រ

-ណែនាំក្រុង ស្រុក ត្រូវបញ្ជូនពាក្យកែតម្រូវមកការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន សាលាខេត្ត ដើម្បីបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង រួចបញ្ជូនបន្តទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

-ពិភាក្សាការងារមួយចំនួនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ