រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្ត
August 28, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ទទួលគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។

      មានប្រសាសន៍នាឱកាសនោះដែរឯកឧត្តម ឡូយ សុផាត បានឲ្យដឹងដែរថា គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះមកខេត្តកណ្ដាលនាពេលនោះ គឺមានគោលបំណង សិក្សាស្វែងយល់អំពីសមិទ្ធផល ការរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្តកណ្ដាល តែពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ ព្រមទាំងស្វែងយល់ពីសុខភាព នៃផលប៉ះពាល់បណ្ដាលមកពីជម្ងឺកូវីដ-១៩ និងការផ្ដល់បទសម្ធជូនប្រជាពលរដ្ឋ។

      ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានលើកឡើងដែរថា រដ្ឋបាលខេត្តកណ្ដាល ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលជាត្រីវិស័យសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច បានបន្តវិវត្តប្រែប្រួលទៅមុខប្រកបដោយមោទនភាព ក្រោមដូងសន្តិភាព និងការអភិវឌ្ឍន៍។

      បន្ទាប់ពីកិច្ចប្រជុំនៅរសៀលថ្ងៃដដែល គណប្រតិភូនៃរដ្ឋសភា បានចុះពិនិត្យចំការបន្លែ របស់ប្រជាកសិកររស់នៅឃុំស្វាយប្រទាល ស្រុកស្អាង និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មបន្លែ នៅស្នាក់ការប្រមូលផ្ដុំ និងលក់ធាតុចូលបន្លែសុវត្ថិភាព ព្រមទាំងពិនិត្យការចិញ្ចឹមត្រីចម្រុះ និងសំណេះសំណាលជាមួយម្ចាស់កសិដ្ឋានវារីវប្បកម្ម នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលផង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ